
ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដែលដឹកនាំដោយឯកឧត្តម អ៊ាត សីលា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានអនុគណៈកម្មការទី២៖ ពិធីការ និងបដិសណ្ឋារកិច្ច ស្តីពីការរៀបចំការហាត់សមលើកទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីត្រៀមអនុវត្តឱ្យបានរលូនក្នុងឱកាសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។








