
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ផ្លូវចាប់ពីរង្វង់មូលស្រីគ្រប់លក្ខណ៍ ដល់ផ្លូវរទេះភ្លើង
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ផ្លូវចាប់ពីរង្វង់មូលស្រីគ្រប់លក្ខណ៍ ដល់ផ្លូវរទេះភ្លើង និងពិនិត្យមើលប្រព័ន្ធបណ្ដាញលូរំដោះទឹកភ្លៀង-ទឹកកខ្វក់ និងជំរុញដល់ក្រុមការងារ ពន្លឿនក្នុងការជួសជុលឡើងវិញ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។








