
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះរដ្ឋបាលនៅតាមទីតាំងចំនួន១០កន្លែង នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស ២៣នាក់ តែមិនមានបទល្មើស Online Scams នោះឡើយ
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួម សហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត បានចុះអនុវត្តការងាររដ្ឋបាល១០ទីតាំង នៅក្រុងប៉ោយប៉ែត ដើម្បីស្វែងរកបទល្មើស Online Scams។











