
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រឆាំងនិងរាជការសាធារណៈ ផ្សំគំនិតក្នុងអំពើនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
(បន្ទាយមានជ័យ): នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ោយប៉ែត ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្ដីពីករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនពលករចំនួន០៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅលំនៅឋានវិញ។








