
មន្ត្រីរាជការ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចូលរួមធ្វើបុណ្យកាន់វេនទី២ និងដារឆ្លង នៅវត្តសាលរង្សីយារាម (វត្តស្រះរាំង) ស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី២ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ និងលោក ទូច សីហា អភិបាលរងស្រុកមង្គលបូរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តសាលរង្សីយារាម ស្រះរង្សី (ហៅវត្តស្រះរាំង) ស្ថិតក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។











