
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រួសារទារកកើតកូនភ្លោះ នៅមន្ទីរពេទ្យបង្អែកខេត្ត
ខេត្តមណ្ឌលគិរី ៖ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាឧបត្ថម្ភ ទៅផ្តល់ជូនគ្រួសារមាតា និងទារកកើតកូនភ្លោះ ដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។











