
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
(ព្រះវិហារ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។











