
ផ្លូវបេតុងជាង២០គីឡូម៉ែត្រពីក្រុងស្ទឹងសែនទៅស្រុកកំពង់ស្វាយ ជួយសម្រួលសេដ្ឋកិច្ចប្រជាពរដ្ឋ។
ផ្លូវបេតុងជាង២០គីឡូម៉ែត្រពីក្រុងស្ទឹងសែនទៅស្រុកកំពង់ស្វាយ ជួយសម្រួលសេដ្ឋកិច្ចប្រជាពរដ្ឋ។ ផលិតដោយ៖ ក្រុមសាធារណមតិ មន្ទីរព័ត៍មាន ខេត្ដកំពង់ធំ

ផ្លូវបេតុងជាង២០គីឡូម៉ែត្រពីក្រុងស្ទឹងសែនទៅស្រុកកំពង់ស្វាយ ជួយសម្រួលសេដ្ឋកិច្ចប្រជាពរដ្ឋ។ ផលិតដោយ៖ ក្រុមសាធារណមតិ មន្ទីរព័ត៍មាន ខេត្ដកំពង់ធំ













ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារសូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លា នៃឱកាសខួបចម្រេីនជន្មាយុគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៩កេីត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ សូម សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពី ការបង្កើតគណៈកម្មការខេត្ត ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងកែលម្អសោភ័ណភាពក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពី លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ កងកម្លាំង និងអ្នកពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ។


បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (ល.ខ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី កិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ រវាង ល.ខ.ប ជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ក្រោមអធិបតីភាព លោក ឃូ ពៅ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត។


នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
