លោក ញ៉ឹប បូរី ជំរុញឱ្យមន្ត្រីជំនាញបង្កើនការផលិតបទយកការណ៍ ស្តីពី សមិទ្ធិផលសង្គមជាតិក្នុងខេត្តប៉ៃលិន

លោក ញ៉ឹប បូរី ជំរុញឱ្យមន្ត្រីជំនាញបង្កើនការផលិតបទយកការណ៍ ស្តីពី សមិទ្ធិផលសង្គមជាតិក្នុងខេត្តប៉ៃលិន

(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តប៉ៃលិន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត បានដឹកនាំកិច្ចប្រជុំការងារជាមួយមន្ត្រីការិយាល័យទូរទស្សន៍ និងការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងជំរុញការផលិតបទយកការណ៍ឱ្យកាន់តែសកម្ម សំដៅឆ្លុះបញ្ចាំងពីសមិទ្ធិផលជាក់ស្តែងនានាក្នុងខេត្ត។

ខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តប៉ៃលិន

ព័ត៌មានពាក់ព័ន្ធ

កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតរក្សាសន្តិសុខ សុវត្ថិភាព តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តប៉ៃលិន
សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតរក្សាសន្តិសុខ សុវត្ថិភាព តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តប៉ៃលិន
(ប៉ៃលិន)៖នៅយប់អាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាលខេត្តប៉ៃលិន បានចុះល្បាត ឈរជើង និងត្រួតពិនិត្យតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គម បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនសមាជិកបក្សមានជំងឺនៅភូមិអូរច្រាកណ្ដាល
សន្តិសុខសង្គម
ថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនសមាជិកបក្សមានជំងឺនៅភូមិអូរច្រាកណ្ដាល
ប៉ៃលិន៖ រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក រស់ នឿន អនុប្រធានក្រុមការងារចុះជួយសង្កាត់ និងជាប្រធានក្រុមការងារចុះជួយភូមិអូរច្រាកណ្ដាល បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅឋានសមាជិកបក្សដែលមានជំងឺប្រចាំកាយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម អ៊ី ហឿន ដឹកនាំកិច្ចប្រជុំពង្រឹងការងារបោះឆ្នោត និងឧបត្ថម្ភគាំទ្រដល់មូលដ្ឋានភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា
សន្តិសុខសង្គម
ឯកឧត្តម អ៊ី ហឿន ដឹកនាំកិច្ចប្រជុំពង្រឹងការងារបោះឆ្នោត និងឧបត្ថម្ភគាំទ្រដល់មូលដ្ឋានភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ហឿន អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទួលល្វា និងជាប្រធានក្រុមការងារចុះជួយភូមិអូរតាពុកក្រោម បានដឹកនាំកិច្ចប្រជុំណែនាំ និងជំរុញការងារសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំ និងកម្លាំងមូលដ្ឋានភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែតុលា និងដាក់ចេញទិសដៅសំខាន់ៗ ៤ ចំណុច សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែតុលា និងដាក់ចេញទិសដៅសំខាន់ៗ ៤ ចំណុច សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្ត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ពិធីនេះមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២១ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨ ឃុំ/សង្កាត់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តសមត្ថភាពបេក្ខជនប្រឡងចូលក្របខ័ណ្ឌ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន
សន្តិសុខសង្គម
ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តសមត្ថភាពបេក្ខជនប្រឡងចូលក្របខ័ណ្ឌ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន
ប៉ៃលិន៖ ចាប់ពីរសៀលថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន ព្រមទាំងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ និងរៀបចំការប្រឡងធ្វើតេស្តសមត្ថភាព ដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ស្នងការនគរបាលខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ដីពីការងារបុគ្គលិក តាមប្រព័ន្ធ Zoom
សន្តិសុខសង្គម
ស្នងការនគរបាលខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ដីពីការងារបុគ្គលិក តាមប្រព័ន្ធ Zoom
(ប៉ៃលិន)៖ នារសៀលថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងណែនាំតម្រង់ទិសអំពីការងារបុគ្គលិក តាមប្រព័ន្ធវីដេអូអនឡាញ (Zoom)។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារសូមគោរពជូនពរ​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារសូមគោរពជូនពរ​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារសូមគោរពជូនពរ​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លា​ នៃឱកាសខួបចម្រេីនជន្មាយុគម្រប់​ ៤៩ឆ្នាំ​ ឈានចូល​ ៥០ឆ្នាំ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ​ ៩កេីត​ ខែអស្សុជ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ដែលត្រូវនឹងថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦។ សូម​ សម្ដេចមហាបវរធិបតី​ និងលោកជំទាវបណ្ឌិត​ ព្រមទាំងបុត្រា​ បុត្រី​ ទទួលបាននូវសុខភាពល្អបរិបូរណ៍​ កម្លាំងពលំខ្លាំងក្លា​ ប្រាជ្ញាឈ្លាសវៃ​ សិរីមង្គល​ វិបុលសុខគ្រប់ប្រការ​ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាពក្រុងសិរីសោភ័ណ ដើម្បីឧត្តមប្រយោជន៍ និងសុខុមាលភាពប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាពក្រុងសិរីសោភ័ណ ដើម្បីឧត្តមប្រយោជន៍ និងសុខុមាលភាពប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពី ការបង្កើតគណៈកម្មការខេត្ត ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងកែលម្អសោភ័ណភាពក្នុងក្រុងសិរីសោភ័ណ ដោយមានការចូលរួមពី លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ កងកម្លាំង និងអ្នកពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (ល.ខ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី កិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ រវាង ល.ខ.ប ជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ក្រោមអធិបតីភាព លោក ឃូ ពៅ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ
សកម្មភាពថ្នាក់ដឹកនាំ

កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត