
មន្ទីរកសិកម្មខេត្តប៉ៃលិន បើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃដល់ខ្នងផ្ទះ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំលើកទី១ នៅទូទាំងខេត្ត ក្រោមអធិបតីភាពលោក សាយ សុផាត ប្រធានមន្ទីរ និងមានការចូលរួមពីលោក ហាក់ សុចិត្រា អនុប្រធានទទួលបន្ទុករួម ការិយាល័យគ្រប់គ្រងមន្ទីរព្យាបាលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។











