
ប្រជាពលរដ្ឋ ២១៧គ្រួសារ នៅចំណុចអូរសេវ៣ ស្រុកសេសាន ទទួលបានអំណោយពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត
ពិធីសំណេះសំណាល និងចែកអំណោយ ដែលបានប្រព្រឹត្តទៅនៅចំណុចអូរសេវ៣ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីសំណេះសំណាល និងចែកអំណោយ ដែលបានប្រព្រឹត្តទៅនៅចំណុចអូរសេវ៣ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។













នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ និងតម្រង់ទិស ដើម្បីជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាល «បដិសណ្ឋារកិច្ចកម្ពុជាបៃតង (ហូកាបៃតង)» ព្រមទាំងជ្រើសរើសបេក្ខភាពសហគ្រាស ចូលរួមប្រឡងប្រណាំងពានរង្វាន់ «សហគ្រាសហូកាបៃតង» ក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ។


នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកមង្គលបូរី សហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍សន្តិសុខសង្គម» ជូនដល់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈចំណុះរដ្ឋបាលស្រុកមង្គលបូរី ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍នានា ក្រោមរបបសន្តិសុខសង្គម។


នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ (២០២៧-២០២៩) នៅថ្នាក់ស្រុក ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តការងារនៅខែបន្ទាប់។
