
ពិធីអភិសេករូបសំណាក់ព្រះវិស្ណុនៅរង្វង់មូលអូរច្រា ប្រារព្ធឡើងយ៉ាងមហោឡារិក ដើម្បីបួងសួងសុំសេចក្តីសុខ និងការអភិវឌ្ឍជូនខេត្តប៉ៃលិន
រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីអភិសេករូបសំណាក់ព្រះវិស្ណុ ស្ថិតនៅត្រង់ចំណុចរង្វង់មូលអូរច្រា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី វិបុលសុខ និងការរីកចម្រើនរុងរឿងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា។











