
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល»
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ (MSJ) នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន មន្ត្រីផ្នែកព័ត៌មាន និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធនានា សរុបជិត ៧០០នាក់។











