
លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ដល់កងរាជអាវុធហត្ថខេត្តប៉ៃលិន
ប៉ៃលិន៖ ពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ត្រូវបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងនាយទាហានជាច្រើនរូប។











