
អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញឱ្យរួមគ្នាថែរក្សាប្រភពទឹក និងសន្សំសំចៃការប្រើប្រាស់ ដើម្បីត្រៀមទប់ទល់នឹងរដូវប្រាំងខាងមុខ
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តសហការគ្នាថែរក្សាប្រភពទឹកនៅតាមអាងទឹក បឹង បួ អូរ និងត្រពាំង ព្រមទាំងគ្រប់គ្រងការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការបង្កបង្កើនផលក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ។










