
អភិបាលរងខេត្តបន្ទាយមានជ័យ ជំរុញឱ្យពង្រឹងកិច្ចសហការប្រមូលធនធានគាំទ្រគម្រោងអភិវឌ្ឍន៍អាទិភាពឃុំស ម្រាប់ឆ្នាំ២០២៧-២០២៩
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្រប សម្រួលធនធានគាំទ្រគម្រោងវិនិយោគអាទិភាពរបស់ឃុំ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមាន ប្រសិទ្ធភាព ចំគោលដៅ និងចីរភាព។









