
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងពិភាក្សាពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងនៅក្រុងសិរីសោភ័ណ
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ព្រមទាំងពិភាក្សាអំពីការងារប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅតាមទីប្រជុំជន ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។










