
រដ្ឋបាលខេត្តកំពង់ចាម ចាត់ទុកការងារផ្តល់អត្តសញ្ញាណបណ្ណជា «កិច្ចការអាទិភាព» ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាកិច្ចការអាទិភាព និងជាកាតព្វកិច្ចបម្រើសេវាសាធារណៈដ៏សំខាន់របស់រដ្ឋបាលខេត្ត សំដៅការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្តកំពង់ចាម។











