
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦៖













ផ្ទះចំនួន១៣ខ្នងបន្ថែមទៀត ត្រូវបានប្រគល់ជូនអតីតយុទ្ធជនចំនួន១៣គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងផ្តល់ទីជម្រកសមរម្យដល់គ្រួសារអ្នកមានគុណបំណាច់ចំពោះជាតិ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះការលះបង់របស់អតីតយុទ្ធជន។


ក្នុងស្មារតីយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងការចែករំលែកក្តីអាណិតស្រឡាញ់ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការក្នុងការកំណត់ និងសម្របសម្រួលគម្រោងអាទិភាពរបស់ឃុំ ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីធានាឱ្យការប្រើប្រាស់ធនធានអភិវឌ្ឍន៍មានប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។


បន្ទាយមានជ័យ៖ នាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសូត្រមន្តចេញព្រះវស្សា ព្រមទាំងមានការបណ្ដែតប្រទីប និងបង្ហោះគោមយ៉ាងអធិកអធម ស្ថិតនៅរមណីយដ្ឋានប្រវត្តិសាស្ត្រអាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
