
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃចលនាប្រឡងប្រណាំង ៣ល្អ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍសមត្ថភាពយុវជន និងកុមារ
លោកជំទាវបានគូសបញ្ជាក់ថា សកម្មភាពទាំងនេះមានសារៈសំខាន់ក្នុងការបណ្តុះជំនាញទន់ ស្មារតីទទួលខុសត្រូវ វិន័យ និងសីលធម៌ ដើម្បីឱ្យយុវជន និងកុមារក្លាយជា «កូនល្អ សិស្សល្អ មិត្តល្អ» និងជាពលរដ្ឋសកម្ម មានប្រយោជន៍សម្រាប់សង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលចាត់ទុកមនុស្សជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍជាតិ។











