
រដ្ឋបាលខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកកៀនស្វាយ
ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា៖ គណៈអភិបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ។ រាល់បញ្ហាប្រឈមដែលបានលើកឡើង ករណីអាចដោះស្រាយបានភ្លាមៗ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធនឹងបកស្រាយ និងដោះស្រាយជូននៅកន្លែងតែម្តង។ ដោយឡែក សំណើដែលទាមទារពេលវេលា ឬថវិកា នឹងត្រូវកត់ត្រាបញ្ចូលទៅក្នុងផែនការសកម្មភាព ដើម្បីចាត់វិធានការដោះស្រាយជាជំហានៗតាមនីតិវិធី។











