
ដំណើរការផ្តល់សេវាសាធារណៈរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដីខេត្តបាត់ដំបង
ដំណើរការផ្តល់សេវាសាធារណៈរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដីខេត្តបាត់ដំបង

ដំណើរការផ្តល់សេវាសាធារណៈរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដីខេត្តបាត់ដំបង













សហគ្រិនភាពកម្ពុជាសម្រាប់អនាគត” ដើម្បីជាការលើកកម្ពស់ស្មារតីសហគ្រិនភាព និងនវានុវត្តន៍ បំផុសគំនិត និងជំរុញទឹកចិត្តដល់យុវជន និស្សិត និងប្រជាពលរដ្ឋទូទៅ ឱ្យហ៊ានបង្កើតគំនិតអាជីវកម្មថ្មីៗ និងមានភាពច្នៃប្រឌិតខ្ពស់។ ព្រមទាំង មានការប្រកាសផ្ទេរតំណែងលោក ថុន សុធាន ប្រធានអាណត្តិទី៣ ជូនលោក សេង កុសល ជាប្រធានថ្មី ក្នុងអាណត្តិទី៤ផងដែរ។


បន្ទាយមានជ័យ៖ លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាធិបតីភាព បើកយុទ្ធនាការចុះផ្សព្វផ្សាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលបានប្រព្រឹត្តធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។


យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ កំពុងបន្តដំណើរយ៉ាងស្វាហាប់ ដល់ខេត្តបន្ទាយមានជ័យហើយជាមួយការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ព្រមទាំងយុវសិស្សវិទ្យាល័យ អនុវិទ្យាល័យតាមបណ្តាខេត្ត និងមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គម។ ស្មារតីរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយកំពុងមានសន្ទុះឈានឡើងពាសពេញប្រទេស! នៅក្នុងជំហានទី២នេះ យុទ្ធនាការ ដែលដឹកនាំដោយក្រសួងព័ត៌មាន បានបង្កើតនូវចលនាជាតិដ៏រស់រវើកមួយ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចុះផ្ទាល់ដើម្បីអប់រំ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។


ក្នុងស្មារតីសាមគ្គីភាព និងមោទនភាពជាតិដ៏មុតស្រួច ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ក្រុមកីឡាករ-កីឡាការិនី និងអត្តពលិកជនពិការខេត្តបន្ទាយមានជ័យ បានបង្កើតនូវស្នាដៃប្រវត្តិសាស្ត្រយ៉ាងត្រចះត្រចង់ ដោយដណ្តើមបានមេដាយសរុបចំនួន ២១គ្រឿង (មាស ៤, ប្រាក់ ៥ និងសំរឹទ្ធ ១២) ពីព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
