
តំណាង OHCHR ប្រចាំកម្ពុជា ជួបជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នរបស់ជនស៊ីវិលកំពុងបន្តរស់នៅតាមទីតាំងបណ្តោះអាសន្ន រងគ្រោះដោយសារបញ្ហាព្រំដែន
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) លោកស្រី Matilda Bogner តំណាងប្រចាំប្រទេស រួមនឹងប្រតិភូ មកបំពេញបេសកម្មនៅ ខេត្តបន្ទាយមានជ័យ ព្រមទាំង បានជួបពិភាក្សាជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីស្ថានភាពបច្ចុប្បន្នរបស់ជនស៊ីវិលកំពុងបន្តរស់នៅតាមទីតាំងបណ្តោះអាសន្ន











