
ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាលជាមួយអ្នកផលិតមាតិកាផ្សព្វផ្សាយក្នុងខេត្ត ដើម្បីលើកកម្ពស់ក្រមសីលធម៌ និងគុណភាពព័ត៌មាន
ខេត្តបាត់ដំបង៖ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន រួមជាមួយ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយ (Content Creators) ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំវិទ្យុជាតិកម្ពុជា និងទូរទស្សន៍ខេត្តបាត់ដំបង ។











