
⚠️ ប្រយ័ត្ន! គ្រោះថ្នាក់ដែលមើលមិនឃើញនៅពេលប្រើ Free Wi-Fi សាធារណៈ
ពេលទៅហាងកាហ្វេ ព្រលានយន្តហោះ ឬសណ្ឋាគារ អ្នកណាៗក៏ចូលចិត្តភ្ជាប់ Free Wi-Fi ដែរ ប៉ុន្តែតើអ្នកដឹងទេថា Hacker ក៏ចូលចិត្តបណ្តាញ Wi-Fi ទាំងនោះដូចគ្នា? ការប្រើ Free Wi-Fi ដោយគ្មានការប្រុងប្រយ័ត្ន អាចធ្វើឱ្យអ្នកលេចធ្លាយលេខសម្ងាត់ លេខគណនីធនាគារ និងទិន្នន័យផ្ទាល់ខ្លួនបានយ៉ាងងាយ!









