លោកអភិបាលរងខេត្ត អញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាឆ្លុះបញ្ចាំង និងបណ្តុះបណ្តាលរំលឹក នៃគម្រោង «INAS» ដើម្បីលើកកម្ពស់អាហារូបត្ថម្ភនៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គសិក្ខាសាលាឆ្លុះបញ្ចាំង និងវគ្គបណ្ដុះបណ្ដាលរំលឹកគម្រោង នវានុវត្តន៍សម្រាប់លទ្ធផលកាន់តែប្រសើរ នៃការធ្វើសមាហរណកម្ម រវាងវិស័យកសិកម្ម សុខាភិបាល និងអប់រំ ដើម្បីលើកកម្ពស់អាហាររូបត្ថម្ភនៅកម្ពុជា (INAS) ។ពិធីនេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត, មន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីកសិកម្មឃុំ តំណាងមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ និងតំណាងលោកគ្រូ អ្នកគ្រូជាច្រើនរូប។
Banteay meanchey provincial dept. of information អានបន្ត