
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីត្រៀមទប់ទល់នឹងបាតុភូតប្រែប្រួលអាកាសធាតុ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពបាតុភូតប្រែប្រួលអាកាសធាតុ ដោយអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខ។











