
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសបើកចរាចរឡើងវិញសម្រាប់យានយន្តធុនធំលើកំណាត់ផ្លូវជាតិលេខ៥
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកឱ្យចរាចរឡើងវិញជាផ្លូវការ ចំពោះយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ ៣៤០+០០០ ដល់ គីឡូម៉ែត្រលេខ ៣៦១+៨៥០ (ចាប់ពីអូរស្ងួត រហូតដល់ផ្លូវវាងក្រុង ស្ថិតក្នុងសង្កាត់ទឹកថ្លា) ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។











