
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះចែកស្បៀងអាហារជូនប្រជាការពារប្រចាំការនៅទីទួលសុវត្ថិភាព ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារទៅផ្តល់ជូនដល់កម្លាំងប្រជាការពារ ដែលកំពុងប្រចាំការបំពេញភារកិច្ចក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។










