
កាស៊ីណូមួយទៀតពាក់ព័ន្ធបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត ត្រូវបានលុបអាជ្ញាបណ្ណចោល, គ្មានការលើកលែងឡើយ ចំពោះកាស៊ីណូទាំងឡាយណា ជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់
អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ពីកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវី កាស៊ីណូ និងសណ្ឋាគារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ល.ក. នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ។









