
រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងរៀបចំក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងសង្គ្រោះជីវិតកុមារកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសរៀបចំយុទ្ធនាការសប្បុរសធម៌ដ៏ធំមួយ ក្រោមប្រធានបទ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងគោលបំណងកៀរគរ និងរៃអង្គាសថវិកាពីសប្បុរសជននានា យកទៅឧបត្ថម្ភគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាជម្រកដ៏កក់ក្តៅ និងមានសារៈសំខាន់បំផុត ក្នុងការពិនិត្យ និងព្យាបាលជំងឺដល់កុមាររាប់លាននាក់នៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។











