
រដ្ឋបាលស្រុកម៉ាឡៃ បន្តចុះត្រួតពិនិត្យឃ្លាំង និងតូបលក់សាច់បង្កកយ៉ាងតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ
រដ្ឋបាលស្រុកម៉ាឡៃ នៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់លើការចរាចរណ៍ផលិតផលសាច់បង្កកនៅលើទីផ្សារ ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាពចំណីអាហាររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។











