
អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងណែនាំប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំលោកអធិការនគរបាលស្រុក ក្រុមការងាររដ្ឋបាលស្រុក លោកមេឃុំ និងមេភូមិ ចុះពិនិត្យស្ថានភាពទឹក និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិតាសៀវ ភូមិកំពង់ថ្កូវ និងភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។










