
ថ្នាក់ដឹកនាំស្រុកព្រះនេត្រព្រះ និងតំណាងមន្ទីរហិរញ្ញវត្ថុខេត្ត ចុះត្រួតពិនិត្យការថែទាំ និងធានាគុណភាពសំណង់ នៅក្នុងឃុំទឹកជោរ និងឃុំប្រាសាទ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ សហការជាមួយ លោក លឹម ប៊ុនគង់ តំណាងមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យការថែទាំ និងធានាគុណភាពសំណង់ រយៈពេល ៦ខែ នៅក្នុងភូមិសាស្ត្រឃុំទឹកជោរ និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ។











