
ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានតិចកាពប៉ុស្តិ៍នគរបាលរដ្ឋបាលតំណាងលោកឧត្តមសេនីយ៍ទោមាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនិងលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការស្ដីទី តំណាងលោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកនាយការិយាល័យកិច្ចការប៉ុស្តិ៍ លោក លោកស្រី អធិការអធិការរង ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង៦៧ ផងដែរ ៕











