
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះជួយគ្រួសារខ្វះខាត ២០គ្រួសារ នៅស្រុកភ្នំស្រុក ព្រមទាំងក្រើនរំលឹកពីសុវត្ថិភាពក្នុងរដូវវស្សា
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល និងអាជ្ញាធរ គឺមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារ ឬរងគ្រោះដោយគ្មានការជួយជ្រោមជ្រែងឡើយ។ នេះជាការគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងឱកាសនាំយកអំណោយស្បៀងអាហាររបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ នៅភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។











