
គណៈបញ្ជាការឯកភាពស្រុកភ្នំស្រុក បើកយុទ្ធនាការទ្រង់ទ្រាយធំ ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់រាប់ពាន់ម៉ែត្រនៅអាងត្រពាំងថ្ម
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំស្រុក ដឹកនាំដោយ លោក ជូ បុត្រ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការជាមួយកម្លាំងមន្ទីរជំនាញ រួមមានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន បានបើកយុទ្ធនាការទ្រង់ទ្រាយធំចុះបង្ក្រាប និងប្រមូលសារឧបករណ៍នេសាទខុសច្បាប់ដែលជនខិលខូចលួចដាក់ក្នុងតំបន់អាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។











