
ត្រៀមទប់ទល់គ្រោះធម្មជាតិ! អភិបាលរងខេត្តបន្ទាយមានជ័យបញ្ជាដាច់ណាត់ឱ្យក្តាប់ជាប់ស្ថានភាពទឹកអាងពង្រ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ
ក្នុងបរិបទដែលអាកាសធាតុមានការប្រែប្រួលស្មុគស្មាញ និងដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទ្វារទឹកអាងពង្រ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលជាគន្លឹះយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទឹកនៅតំបន់នេះ។











