
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចែកពូជដំណាំស្អំជូនប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ព្រមទាំងជំរុញឱ្យបង្កើនការដាំដុះ និងថែរក្សាសុខភាព
នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំង លោក ឃ្លោក នួយ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំស្អំជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។











