
ថ្នាក់ដឹកនាំខេត្តស្រុកនិងអង្គការដៃគូចុះសួរសុខទុក្ខនិងប្រគល់អំណោយជូនប្រជាពលរដ្ឋ៥០គ្រួសារនៅឃុំស្លក្រាម
នៅថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ស៊ុត ង៉ុយ អភិបាលស្រុក, ឯកឧត្តម ភឿក ស៊ីណៃ ប្រធានអង្គការ SEAPC.C និងជាជំនួយការផ្ទាល់ ឯកឧត្តម កែ គឹមយ៉ាន (សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ) ព្រមទាំង ឯកឧត្តម ម៉ាតាំង ប្រធានអង្គការកុមារមេគង្គ និងជាទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ ស្ថិតក្នុងឃុំស្លក្រាម (មកពីភូមិបឹងស្នោ ចំនួន ៦គ្រួសារ និងភូមិចក់ពួក ចំនួន ៤៤គ្រួសារ)។











