
រដ្ឋបាលក្រុងប៉ោយប៉ែតចេញសេចក្តីបំភ្លឺព័ត៌មានដោយធ្វើការបដិសេដថា «អាជ្ញាធរថៃបានផ្តាច់ប្រព័ន្ធត្រយ៉ូទឹកនាំចូលប៉ោយប៉ែត ថ្ងៃនេះត្រូវបានអាជ្ញាធរថៃផ្តាច់ទឹកហើយ»
រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនសាធារណជន ទាំងអស់ជ្រាបថា កន្លងមកមានការផ្សព្វផ្សាយព័ត៌មានតាមរយៈទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «ព័ត៌មាន ពលករខ្មែរ ឆ្លងដែន» ពាក់ព័ន្ធនឹងករណីមួយចំនួន ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់ការយល់ឃើញរបស់សាធារណជន។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងច្បាស់លាស់នៃព័ត៌មាន រដ្ឋបាលក្រុងប៉ោយប៉ែត សូមធ្វើការបំភ្លឺជូនសាធារណជនអំពីព័ត៌មាន និងការពិតពាក់ព័ន្ធនឹងករណីខាងលើ ដូចមានខ្លឹមសារលម្អិតខាងក្រោម៖











