
អង្គការសាម៉ារីតាន់ភឺសឧបត្ថម្ភពាងទឹកចំនួន២.៨៨០ពាង ជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អង្គការសាម៉ារីតាន់ភឺស ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជួយឧបត្ថម្ភពាងទឹកចំនួន២.៨៨០ពាង ជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ។មានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការ សាម៉ារីតាន់ភឺស (Samaritan's Purse) នៅទីស្នាក់ការភូមិរង់ចាំកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។











