
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តាំងក្រុមការងារការិយាល័យសុខាភិបាលចុះពិនិត្យសុខភាព ជូនកម្លាំងនគរបាលជាតិដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ
បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ស្នងការរងផែនការងារនគរបាលព្រំដែន និងលោកស្រី វរសេនីយ៍ទោ សែ វ៉ារី នាយការិយាល័យសុខាភិបាល ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យសុខភាព ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងប្រចាំការឈរជើងជួរមុខតាមបន្ទាន់ព្រំដែនកម្ពុជា-ថៃ។











