
ស្មារតីមនុស្សធម៌ឥតរើសអើង! អនុសាខាកាកបាទក្រហមស្រុកព្រះនេត្រព្រះ នាំយកអំណោយ និងសាររំលែកទុក្ខចុះដល់ផ្ទះពលរដ្ឋខ្វះខាត
ប្រកាន់ខ្ជាប់នូវបេសកកម្មមនុស្សធម៌យ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ហឿន វិរ: អភិបាលស្រុក និងជាប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមប្រតិបត្តិអនុសាខាស្រុក ក្រុមកាក បាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្ត ចុះផ្ទាល់ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៦ គ្រួសារ ស្ថិតនៅក្នុងភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ។











