
ឯកឧត្តម ឌិត ទីណា ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្រូវរងផលប៉ះពាល់នៅខេត្តបន្ទាយមានជ័យ និងជំរុញវិធានការស្តារផលិតកម្មកសិកម្ម
នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពដំណាំស្រូវដែលទទួលរងផលប៉ះពាល់នៅក្នុងស្រុកភ្នំស្រុក និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង ស្វែងរកដំណោះស្រាយសមស្រប និងពន្លឿនការអនុវត្តវិធានការជួយសង្គ្រោះប្រជាកសិករឱ្យទាន់ពេលវេលា។











