
ពន្ធនាគារខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៉ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ព្រមទាំងផ្សព្វផ្សាយខ្លឹមសារនៃកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត របស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ កន្លងមក។











