
កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ចុះការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមណ្ឌលប្រឡងបាក់ឌុប
សិរីសោភ័ណ៖ នៅថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៥:០០នាទីព្រឹក កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន១០នាក់ ប្រើប្រាស់រថយន្ត ០១គ្រឿង និងម៉ូតូ ០៤គ្រឿង ដឹកនាំរួមដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមណ្ឌលប្រឡងទុតិយភូមិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន។











