
ពិធីសម្ពោធបន្ទប់ប្រឹក្សាយោបល់ផ្លូវចិត្តជូនជនភៀសសឹកនៅភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ «បន្ទប់ប្រឹក្សាយោបល់ផ្លូវចិត្តដល់ជនភៀសសឹក» ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកជំទាវ ខូវ សាង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.ន) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម.ន និងដោយមានការអញ្ជើញចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។











