
(វីដេអូ) ឯកឧត្ដម អ៊ុំ រាត្រី អញ្ជេីញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៧ភូមិ ២សង្កាត់ ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិកោះពង់សត្វ ភូមិតាសុខ ភូមិព្រះអង្គ ភូមិស្នាយសង្គត់ ភូមិអង្គាបុស្ប សង្កាត់កោះពង់សត្វ ដោយឡែកសង្កាត់កំពង់ស្វាយ មាន២ភូមិ ភូមិខ្លាកូនចាស់ និងភូមិភ្នំកន្ទួត ប្រារព្ធ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រារព្ធ ធ្វើឡើង វត្តអង្គាបុស្ស សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។










