
លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល អញ្ជើញចូលរួមពិធីក្រុងពាលីសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាបែន
នៅព្រឹកថ្ងៃពុធ ១៤ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងទទួលបន្ទុកជំនួយការដឹកនាំកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងជាប្រធានក្រុមការងារចុះជួយពង្រឹងស្រុកស្វាយចេក តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ពិធីក្រុងពាលីសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាបែន ចំនួន ១ខ្នង។











